ចូលប្រយុទ្ធជាមួយកំពូល​ Hero​ ក្នុង​ហ្គេម​ Marvel​ Run​ Jump​ Smash!​ ថ្មី

ត្រៀមខ្លួនរួចឬនៅដើម្បីចូលប្រយុទ្ធជាមួយកំពូលវីរបុរសទាំង 4?​ បើ​រួច​រាល់​ហើយ​ ប្រិយមិត្ត​ខេម​បូ​រីផត​ នឹង​ពេញ​ចិត្ត​ជា​មួយ​ហ្គេម​ Marvel​ Run​ Jump​ Smash! ​ថ្មី​មួយនេះ​មិន​ខាន​ ដោយ​វា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ផលិត​ហ្គេម​ Marvel​ រួម​ជា​មួយ​បច្ចេក​វិទ្យា​ក្រា​ហ្វិច​ 2D​ មាន​ពណ៌​ធម្មជាតិ​ស្រស់​ស្អាត​ ព្រម​ទាំង​ Effects​ ហ្គេម​ ដែល​មើល​ទៅ​រស់​រវើក​ រួម​ជា​មួយ​ក្បាច់​ប្រយុទ្ធ​ប្លែក​ៗ​គួរ​អោយ​ចង់​លេង។
1 (3)

Marvel Run Jump Smash គឺជាប្រភេទហ្គេម Endless Run​ ដោយ​អ្នក​លេង​ហ្គេម​ទាំងអស់​អាច​ធ្វើ​ការ​ជ្រើស​រើស​ Hero​ ពិសេស​ 1​ ក្នុង​ចំនោម​ 4​ ដែល​មាន​កម្លាំង​ខ្លាំង​ និង​មាន​សមត្ថភាព​ផ្សេង​ៗគ្នា​។​ ក្នុង​នោះ​រួម​មាន​ Iron​ Man​ អាច​ហោះ​ហើរ​បាន​ Incredible​ Hulk​ មាន​កម្លាំង​ខ្លាំង​មហិមា​ Captain​ America​ កំពូល​ហក់​លោត​ និង​ Super​ Spy​ Black​ Widow​ ជំនាញ​ខាង​រត់​ និង​ប្រើប្រាស់​អាវុធ។

4
ហ្គេមថ្មីមួយនេះនឹងនាំអ្នកទាំងអស់គ្នាទៅកាន់ពិភព​សង្គ្រាម​ជា​ច្រើន​ប្លែកៗ​ ពោរ​ពេញ​ទៅ​ដោយ​ពួក​បីសាច​ និង​សត្រូវ​យ៉ាង​ច្រើន​ ដោយ​អ្នក​ត្រូវ​កំទិច​ពួក​វា​អោយ​អស់​ ព្រម​ទាំង​ប្រមូល​កាក់ ​និង​ផ្កាយ​មាស​ ដើម្បី​យក​ពិន្ទុ​ និង​សន្សំ​លុយ​ទុក​ទិញ​ ឬ​ប្រើប្រាស់​តម្លើង​កម្លាំង​ផ្សេងៗ​ផង​ដែរ។​ លើស​ពី​នេះ​ទៅ​ទៀត​អ្នក​ក៏​មាន​សិទ្ធ​ Unlock​ តួអង្គ​ហ្គេម​ផ្សេង​ៗ​ទៀត​ជា​ច្រើន​ដូច​ជា​ Spider-man,​ Hawkeye,​ Thor​ និង​ Captain​ Marvel​ ដែល​ញាំង​អោយ​សាច់​ហ្គេម​ទាំងមូល​កាន់​តែ​ចាប់​អារម្មណ៍​ថែម​មួយ​កំរិត​ទៀត។

3
យើងជឿជាក់ថាហ្គេម Marvel Run Jump Smash នេះនឹងធ្វើ​អោយ​អ្នក​រីករាយ​ ជា​មួយ​រូប​ភាព​បែប​តុក្កតា​ ដែល​អាច​ជួយ​រំសាយ​ទុក​កង្វល់​របស់​អ្នក​បាន។​

This entry was posted in Android Games, IPhone Games. Bookmark the permalink.

Leave a comment