តមៃ្លទូរស័ព្ទដៃ

ជា​បណ្ដាញ​ពត៌មាន​បច្ចេកវិទ្យា​ធំ​ជាង​គេ​នៅ​ប្រទេស​កម្ពុជា​ ដែល​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​នូវ​ ពត៌មាន​បច្ចេកវិទ្យា​ជុំវិញ​ពិភព​លោក​ដែល​ទាក់​ទង​ទៅ​នឹង​ ទូរស័ព្ទ​ កុំព្យូទ័រ​ កាមេរ៉ា​ កម្មវិធី&ហ្គេម​ ភាពយន្ត​ និង​ចំនេះ​ដឹង​ខាង​បច្ចេកវិទ្យា។​
ដោយ​សារ​តែ​វិស័យ​បច្ចេកវិទ្យា​គឺ​ជា​វិស័យ​មួយ​ដែល​កំពុង​តែ​មាន​សន្ទុះ​យ៉ាង​ខ្លាំង​នៅ​ទូទាំង​ពិភពលោក​ ដូច​នេះ​ក្រុម​ការងារ​របស់​ពួក​ខ្ញុំ​បាន​ចំនាយ​ពេល​អស់​រយៈពេល​ជាង​បី​ឆ្នាំ​ ដើម្បី​ស្វែង​យល់​ និង​ក្រេប​យក​ចំនេះ​ដឹង​ បទ​ពិសោធន៍​ជុំ​វិញ​បច្ចេក​វិទ្យា​ ហើយ​បាន​សំរេច​រួម​គ្នា​បង្កើត​គេហទំព័រ​នេះ​ ក្នុង​គោល​បំណង​ចង់​ផ្សព្វផ្សាយ​នូវ​ពត៌មាន​បច្ចេកវិទ្យា​ទាន់​ហេតុការណ៍​ និង​ចែក​រំលែកបទ​ពិសោធន៍​ដែល​ពួក​ខ្ញុំ​មាន​ ជូន​ដល់​អ្នក​រាល់​គ្នា។
អ្នក​អាច​ធ្វើ​ការ​ស្វែង​យល់​ពី​លក្ខណៈ​សម្បត្តិ​របស់​ផលិត​ផល​នានា​ដូច​ជា​ ទូរស័ព្ទ​ កុំព្យូទ័រ​ កាមេរ៉ា​ តាម​គេហ​ទំព័រ​នេះ​ផ្ទាល់​តែ​ម្តង​ ជា​មួយ​នឹង​គន្លឹះ​សំខាន់ៗ​ដែល​អាច​ជួយ​ដល់​ការ​ដោះ​ស្រាយ​រាល់​បញ្ហា​ទាក់ទង​នឹង​ផលិតផល​របស់​អ្នក​ ហើយ​ពួក​យើង​ក៏​បាន​ធ្វើការ​វិភាគ​ និង​ផ្ដល់​យោបល់​ ដើម្បី​ជំនួយ​ដល់​ការ​សំរេច​ចិត្ត​ជ្រើស​រើស​ផលិត​ផល​ អោយ​សម​ទៅ​តាម​តំរូវការ​ និង​តំលៃ​ដែល​អ្នក​ចង់​បាន។
ក្រុម​ការងារ​របស់​ Cambo​ Report​ បាន​ចំនាយ​ពេល​ក្នុង​ការ​ច្នៃ​ប្រឌិត​ថ្មី​ ជា​មួយ​នឹង​ការ​ថត​វីដេអូ​ខ្លី​ពី​ការ​បង្ហាញ​ផលិតផល​ថ្មី​ ទាំង​លក្ខណៈ​សម្បត្តិ​ របៀប​ប្រើប្រាស់​ និង​ការ​វាយ​តម្លៃ​ ដែល​ពួក​យើង​បាន​សំរិត​សំរាំង​សំរាប់​ប្រិយមិត្ត​ទាំង​អស់។​ សំរាប់​ផ្នែក​ពត៌មាន​វិញ​ ពួក​យើង​ក៏​មាន​ការ​បង្ហាញ​ជា​លក្ខណៈ​វីដេអូ​ផង​ដែរ​ ដោយ​ធ្វើ​ការ​អធិប្បាយ​ផ្ទាល់​ពី​ក្រុម​ការងារ​យើង​ខ្ញុំ។
រី​ឯ​វិស័យ​ហ្គេម​វិញ​ ក៏​កំពុង​ពេញ​និយម​ដែរ​សំរាប់​មនុស្ស​គ្រប់​វ័យ​ មិន​ថា​នៅ​លើ​ទូរស័ព្ទ​ដៃ​ កុំព្យូទ័រ​ ឫ​ម៉ាស៊ីន​ហ្គេម​ឡើយ​ អ្នក​ទាំងអស់​គ្នា​អាច​តាម​ដាន​នូវ​ពត៌មាន​ និង​ការ​ពិពណ៌នា​របស់​ហ្គេម​គ្រប់​ប្រភេទ​ តាម​រយៈ​អត្ថបទ​ពន្យល់​យ៉ាង​ក្បោះក្បាយ​ ជា​មួយ​នឹង​រូបភាព​ដែល​ទាក់ទង។​ លើស​ពី​នេះ​ សំរាប់​ប្រិយមិត្ត​ដែល​ចូលចិត្ត​តាម​ដាន​ភាព​យន្ត​ ជា​ពិសេស​ភាពយន្ត​ហូលីវូត​ អ្នក​អាច​កំសាន្ត​ជា​មួយ​ ឈុតខ្លីៗ​ និង​ការ​ពិពណ៌នា​ខ្សែ​ភាពយន្ត​ល្បីៗ​ជុំវិញ​ពិភព​លោក​ផង​ដែរ។
Cambo​ Report​ សូម​ថ្លែង​អំណរ​គុណ​ប្រិយមិត្ត​ទាំង​អស់​ដែល​ជួយ​គាំ​ទ្រ​ គេហ​ទំព័រ​របស់​ពួក​ខ្ញុំ​ ហើយ​គោល​បំណង​ធំ​របស់​យើង​គឺ​ ចង់​ចែក​រំលែក​បទ​ពិសោធន៍​ដែល​ពួក​យើង​មាន​ ស្វែង​យល់​ពី​តម្រូវ​ការ​និង​ចំនូល​ចិត្ត​អ្នក​ទាំងអស់​គ្នា​ ព្រម​ទាំង​ធ្វើ​ជា​អ្នក​ផ្តល់​ដំណោះ​ស្រាយ​រាល់​បញ្ហា​នានា​ជូន​ដល់​អ្នក​ផង​ដែរ។​ Cambo Report​ នឹង​ព្យាយាម​បន្ថែម​ទៀត​ ក្នុង​ការ​ស្វែង​រក​អ្វី​ដែល​ថ្មី​ហើយ​ប្លែក​ ដើម្បី​បំពេញ​តំរូវ​ការ​អ្នក​ទាំងអស់​គ្នា​ ហើយ​ពួក​យើង​រីករាយ​នឹង​ទទួល​នូវ​ការ​កែ​លំអ​ កំហុស​ឆ្គង​ពី​សំណាក់​ មិត្ត​អ្នក​អាន​ទាំង​ឡាយ។
Tulips

Leave a comment